.

គុណប្រយោជន៍​ផ្កា​ខាត់ណា​មិន​គួរ​ឲ្យ​ជឿ​



បរិមាណ​សារធាតុចិញ្ចឹម​ដ៏​សំខាន់​របស់​ផ្កា​ខាត់ណា បូកផ្សំ​ជាមួយ​បរិមាណ​កាល់​ឡូរី​ទាប ធ្វើឲ្យ​បន្លែ​មួយ​ប្រភេទ​នេះ​ក្លាយ​ជា​អាហារ​ដ៏​ប្រសើរ​សម្រាប់​អ្នក​។ ផ្កា​ខាត់ណា​មិន​ត្រឹមតែ​ជា​ប្រភព​ដ៏​ប្រសើរ នៃ​មី​តា​មីន​C និង​អាស៊ីដ Folic ដែលមាន​ប្រសិទ្ធភាព​ការពារ​ភាព​ពិការ​ផ្នែក​សរសៃប្រសាទ​ពី​កំណើត​ប៉ុណ្ណោះ​ទេ​(neural-tube defect) ប៉ុន្ដែ​ការទទួល​ទាន​បន្លែ​បង្ការ ដូចជា​ផ្កា​ខាត់ណា​នេះ អាច​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​មហារីក​។ សូម​ចៀន​ផ្កា​ខាត់ណា ជាមួយ​ប្រេង​អូលីវ និង​គ្រឿងទេស​ស្រស់ៗ ហើយ​ដាក់​វា​ម្ខាង​នៅ​លើ​ចាន​។ ឬ​ដាក់​ផ្កា​ខាត់ណា​បន្ថែម ទៅក្នុង​ស៊ុប ឆា​ជាមួយ​សាច់ ឬ​ដាក់​ជាមួយ Humus ឬ​ដាក់​ជាមួយ​បន្លែ​ជ្រលក់​ទឹក​សុស​(Vegetable Dip Platter)​។​
​យល់ដឹង​ពី​សារធាតុចិញ្ចឹម​ជា​មូលដ្ឋាន​
ផ្កា​ខាត់ណា​ចម្អិន​ឆ្អិន ១/២ ពែង​មាន​កាល់​ឡូរី ១៤ ប្រូតេអ៊ីន ១,១ ក្រាម ជាតិ​កាបូ​អ៊ី​ដ្រា​ដ ២,6 ក្រាម ខ្លាញ់ ០,៣ ក្រាម និង​ជាតិ​សរសៃ​Fiber ១,៤​ក្រាម​។ បរិមាណ​កាល់​ឡូរី និង​កាបូ​អ៊ី​ដ្រា​ដ​ទាប នៃ​ផ្កា​ខាត់ណា​ធ្វើឲ្យ​វា​ក្លាយជា​អាហារ​ដ៏​ប្រណីត​សម្រាប់​ជួយ​បញ្ចុះ​ទម្ងន់​របស់​អ្នក និង​គ្រប់គ្រង​ជាតិ​ស្ករ​នៅក្នុង​ឈាម ប្រសិនបើ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​។​
វីតាមីន​C ៖ វីតាមីន​C គឺជា​សារធាតុចិញ្ចឹម​ដ៏​មានអំណាច ដែល​ជួយ​ការពារ ពី​ការបំផ្លាញ​នៃ​រ៉ាឌីកាល់​សេរី​ចំពោះ​កោសិកា​នៃ​រាងកាយ និង​ការពារ​ភាព​ចាស់​មុន​អាយុ​។ វីតាមីន​C ក៏មាន​សារៈសំខាន់​ផងដែរ សម្រាប់​ព្យាបាល​ដំបៅ និង​រក្សា​ប្រព័ន្ធ​ការពារ​រាងកាយ​ឲ្យ​មាន​សុខភាព​ល្អ ព្រមទាំង​ជំនួយ​ដល់​ការផលិត​នូវ Collagen ផងដែរ​។ ផ្កា​ខាត់ណា​ចម្អិន​ឆ្អិន ១/២ ពែង​ផ្ដល់​ឲ្យ​រាងកាយ​នូវ វីតាមីន​C ២៧,៥ ក្រាម ឬ​ច្រើនជាង ៣០% នៃ​តម្រូវការ​ប្រចាំថ្ងៃ​សម្រាប់​មនុស្ស​ពេញវ័យ គឺ ៩០​មិល្លីក្រាម​សម្រាប់​បុរស និង ៧០​មី​លី​ក្រាម​សម្រាប់​ស្ដ្រី​។ អ្នក​ជក់បារី​ត្រូវការ​វីតាមីន​C បន្ថែម​ដើម្បី​ប្រឆាំងនឹង​ការបំផ្លាញ​នៃ​អុកស៊ីដកម្ម ពី​សារធាតុពុល​នៅក្នុង​ផ្សែង​បារី នេះ​បើតាម​ការណែនាំ​ពី​អ្នកជំនាញ​មកពី​វិទ្យា​សា្ថ​ន Linus Pauling​។​
អាស៊ីដ Folic៖ ផ្កា​ខាត់ណា​ចម្អិន​ឆ្អិន​ចំនួន ១/២​ពែង ផ្ដល់​ឲ្យ​រាងកាយ​នូវ​អាស៊ីដ Folic ចំនួន ២៧​មីក្រូ​ក្រាម ស្របពេល​តម្រូវការ​ប្រចាំថ្ងៃ​សម្រាប់​បុរស​ពេញវ័យ និង​ស្ដ្រី​មិន​មាន​ផ្ទៃពោះ​មាន​ចំនួន ៤០០​មីក្រូ​ក្រាម​។ ស្ដ្រី​មាន​ផ្ទៃពោះ​ត្រូវការ​ចាំបាច់​នូវ​អាស៊ីដ Folic ៦០០​មីក្រូ​ក្រាម​ជាប្រចាំ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់ នៃ​ការ​ភាព​ពិការ​ផ្នែក​សរសៃប្រសាទ​របស់​ទា​រក​នៅក្នុង​ផ្ទៃ​។ លើសពីនេះ​ទៀត អាស៊ីដ Folic ក៏​ទាក់ទង​នឹង​ការផលិត នៃ DNA ដែលជា​ឧបករណ៍​ហ្សែ​ន នៃ​កោសិកា​រាងកាយ​របស់​អ្នក និង​អាចជួយ​ការពារ​ជំងឺមហារីក​មួយចំនួន​ផងដែរ​។​
Indole-3-carbinol
Indole-3-carbinol គឺជា​ប្រភេទ​គីមី​បន្លែ ឬ​គីមី​កើតមាន​បែប​ធម្មជាតិ​នៅក្នុង​រុក្ខជាតិ ដែល​រកឃើញ​មាននៅ​ក្នុង​បន្លែ​ប្រភេទ​ក្រុម​បន្លែ​ស្ពៃក្ដោប រួមមាន​ផ្កា​ខាត់ណា ស្ពៃ​ក្រ​ញ៉ា​ញ់ ខាត់ណា​ពណ៌​ខៀវ ធាង​ខាត់ណា និង​បន្លែ​ដទៃទៀត​។ យោងតាម​វិទ្យាស្ថាន Linus Pauling បានឲ្យដឹងថា ការសិក្សា​ស្រាវជ្រាវ​បាន​ផ្ដោតទៅលើ​ប្រសិទ្ធភាព នៃ Indole-3-carbinol ដើម្បី​ពង្រឹង​នូវ​ការ​បំបែក Estrogen ទៅក្នុង​ទម្រង់​ដែលមាន​អំណាច​ទាប​មួយ ដែល​អាចជួយ​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺមហារីក​ដោះ៕

Previous
Next Post »