.

កីឡាករ SAM BRYAM ជួយ​ឲ្យ​ក្រុម LEEDS​ចែក​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម NOTTINGHAM FOREST



កីឡាករ​វ័យ​២២​ឆ្នាំ​ម្នាក់​នេះ បាន​បដិសេធន៍​មិន​ព្រម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី ហើយ​គេ​រំពឹង​ថា លោក​នឹង​ផ្ទេរ​ចេញ​អំឡុង​ទីផ្សារ​កីឡាករ​នា​ខែមករា​នេះ ក្នុងនោះ​ក្លិប​ហង្ស​ក្រហម  Liverpool ស្ថិត​នៅ​ក្នុង​ចំណោម​ក្លិប​ជាច្រើន​ទៀត នៅ​ក្របខណ្ឌ Barclays Premier League រង់ចាំ​តាម​ប្រមាញ់​សេវាកម្ម​លេង​របស់​គាត់។
លោក Steve Evans ជា​អ្នកចាត់ការ​របស់​ក្លិប Leeds បាន​និយាយ​ថា កីឡាករ Sam បានសម្រេច​ចិត្ត​រួចហើយ​ថា គាត់​ត្រូវតែ​ផ្ទេរ​ចេញ​អំឡុង​ទីផ្សារ​កីឡាករ នា​ពេល​ខាងមុខនេះ​។ លោក​បាន​និយាយ​ថា កីឡាករ​ម្នាក់​នេះ ពេល​លោក​មកដល់​ដំបូង​លេង​មិនសូវ​បានល្អ​នោះ​ទេ  តែ​ពេលនេះ​គេ​អាច​ចាត់ទុកជា​ព្រះ​សង្គ្រោះ​មួយ​របស់​ក្រុម។
ដោយឡែក លោក Dougie Freedman គឺជា​អ្នកចាត់ការ​របស់​ក្លិប Forest ដែល​បាន​បដិសេធ​មិន​ព្រម​ចាប់ដៃ​ជាមួយ លោក Evans ហាក់បីដូចជា​នៅមាន​មោទនភាព​ខ្លាំង​ចំពោះ​សកម្មភាព​លេង​ក្រុម​របស់​គាត់ ពោល​គឺ​លោក​មិនបាន​ធ្វើការ​សុំទោស​អ្វី​ឡើយ ចំពោះ​ការមិន​ដាក់​ខ្សែប្រយុទ្ធ​ឲ្យ​ចូល​លេង​នោះ បើ​ទោះ​បី​ជា​លេង​នៅក្នុង​ទឹកដី​របស់ខ្លួន​ក៏ដោយ។
សូម​បញ្ជាក់​ថា អំឡុង​ការប្រកួត​មួយ​នេះ ក្រុម Leeds ហាក់ដូចជា​លេង​លឿនៗ តែ​គ្រប់គ្រង​ការប្រកួត​បាន​ច្រើន ប៉ុន្តែ​ហាក់ដូចជា​មិនសូវ​រក​ឱកាស​បាន​ច្រើន​នោះ​ទេ ពេល​ដែល​ក្រុម Forest ធ្វើ​ការ​នាំ​មុខមុន​ដោយសារ​គ្រាប់​បាល់​ពី​កីឡាករ Nélson Oliveira ពោល គឺ​មុន​ពេល​ដែល​កីឡាករ Sam Bryam រកបាន​ស្មើ​វិញ​ធ្វើការ​ប្រកួត​បញ្ចប់​ទៅក្នុង​លទ្ធផល​ស្មើ ១-១៕
Previous
Next Post »